- ជំនួយខាងទីលំនៅ
- ការផ្តល់ជម្រកបណ្តោះអាសន្ន: យើងមានផ្តល់ជូនជាប្រាក់កាសសម្រាប់ជួលទីកន្លែងផ្សេងមួយទៀតសម្រាប់រស់នៅ។ ក្នុងករណីដែលរកផ្ទះជួលមិនបាន យើងក៏មានផ្តល់ជូនជាបន្ទប់ស្នាក់នៅឧបត្ថម្ភដោយរដ្ឋាភិបាលផងដែរ។ រាវរកពត៌មានអំពីការជូលគេហដ្ឋាន.
- ជំនួយជួសជុលគេហដ្ឋាន: ប្រាក់កាស និងមានផ្តល់ជូនចំពោះម្ចាស់គេហដ្ឋាននានា ដើម្បីជួសជុលរាល់ការខូចខាតលើទីលំនៅ ដែលបង្កដោយគ្រោះមហន្តរាយ និង ដែលបានគ្របដណ្តប់ដោយការធានារ៉ាប់រង។ គោលបំណងរបស់យើង គឺធ្វើយ៉ាងណាឲ្យផ្ទះដែលខូចខាត មានសុវត្ថិភាព មានអនាម័យ និង អាចប្រើការបានឡើងវិញ។
- ជំនួយសម្រាប់ជំនួសទីលំនៅដែលខូចខាត: ប្រាក់កាស មានផ្តល់ជូលចំពោះម្ចាស់គេហដ្ឋានដើម្បីជំនួសទីលំនៅដែលត្រូវបានកំទេចដោយគ្រោះធម្មជាតិរបស់គេ និង ដែលមិនត្រូវបានការពារដោយធានារ៉ាប់រង។ គោលបំណងរបស់យើង គឺជួយដល់ម្ចាស់គេហដ្ឋាននានាក្នុងការចំណាយលើការរកទីជំនួសផ្ទះដែលត្រូវបានខូចខាតរបស់ពួកគេ។
- ប្រាក់កម្ចីសំរាប់ការចាត់ចែងជំនួញខ្នាតតូច
- សម្រាប់ការជួសជុលផ្ទះ និង សម្បត្តិផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទះ និង អ្នកជូលផ្ទះ
- សម្រាប់ការបាត់បង់ជាលក្ខណះទ្រង់ទ្រាយផ្នែកជំនួញ និង ការប៉ះពាល់ជាលក្ខណះសេដ្ឋកិច្ច
- តម្រូវការជំនួយផ្សេងទៀត
អង្គការ ONA មានផ្តល់ជូនជាជំនួយបែបហិរញ្ញវត្ថុ សម្រាប់តម្រូវការចាំបាច់ណាមួយ ដែលត្រូវបានបង្កឡើងដោយគ្រោះធម្មុជាតិ និង មិនត្រូវបានការពារដោយការធានារ៉ាប់រង។ ដើម្បីទទួលបាននូវជំនួយនេះ បេក្ខជនដាក់ពាក្យ ត្រូវដំបូងឡើយ ដាក់ពាក្យមកកាន់កម្មវិធីផ្តល់ប្រាក់កម្ចីថ្លៃផ្ទះនាពេលមានគ្រោះធម្មជាតិសម្រាប់ជំនួញខ្នាតតូច (SBA)ជាមុនសិន។ ក្នុងករណីដែលការដាក់ពាក្យនេះត្រូវបានគេបដិសេធ ឬ ក្នុងករណីដែលលោកអ្នកអាចបញ្ជាក់បានថា ជំនួយ SBA មិនអាចជួបតម្រូវការចំណាយចាំបាច់របស់អ្នក អ្នកអាចដាក់ពាក្យមកកាន់ ONA ដោយត្រង់បាន។ ជំនួយផ្សេងៗទៀត រួមមាន:
- ផ្នែកសុខភាព
- ផ្នែកធ្មេញ
- ផ្នែកពិធីបុណ្យសព
- សម្បត្តិផ្ទាល់ខ្លួន
- ការដឹកជញ្ជូន
- តម្រូវការ ឬ ការចំណាយបន្ទាន់មួយចំនួនផ្សេងទៀត ដែលទាក់ទងនឹងគ្រោះមហន្តរាយ
ចំណាំ: ជំនួយទីជម្រក និង ជំនួយសម្រាប់តម្រូវការបន្ទាន់ផ្សេងទៀត ត្រូវបានកំណត់ដោយច្បាប់សហរដ្ឋអាមេរិក ឲ្យស្ថិតនៅចំនួនអតិបរិមាត្រឹម $28,800 ក្នុងឆ្នាំសារពើភ័ណ្ឌ 2008។
ចំណាំ់: ជំនួយសហព័ន្ធ គឺមានជូនសម្រាប់តម្រូវការចាំបាច់ប៉ុណ្ណោះ។ វាមិនមែនជាកម្មវិធីធានារ៉ាប់រង ហើយក៏មិនមែនសម្រាប់សងទៅលើការបាត់បង់នានាដែរ។